សេចក្តីជូនព័ត៌មាន
Press Release

 

កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​កម្មវិធី​ប្រចំា​ប្រទេស​ឆ្នាំ ២០១៩-២០២៣ (Country Program Document-CPD 2019-2023)  

នាព្រឹកថ្ងៃពុធ ១៥កើត ខែ បឋមសាធ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​វិមាន​រដ្ឋាភិបាល (ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា) គណៈ​កម្មាធិការ​នីតិសម្បទា​និងអភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) សហការ​ជា​មួយ​កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​កម្មវិធី​ប្រចំា​ប្រទេស​ឆ្នាំ ២០១៩-២០២៣ (Country Program Document-CPD 2019-2023)។


កិច្ច​ប្រជុំ​នេះ ដឹក​នាំ​រួមគ្នា​ដោយ​ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី​ប្រតិភូអម​នាយករដ្ឋ​មន្រ្តី និង​លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ។ កិច្ច​ប្រជុំ​នេះ មាន​ការ​ចូល​រួម​ពីសំណាក់​លោក​ជំទាវ ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋ​លេខា​ធិការ និង​មន្រ្តី​បច្ចេកទេស​មក​ពី​បណ្តា​ក្រសួង/ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​រាជរដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា៖ ស៊ុយអ៊ែត អាមេរិក អូស្រ្តាលី ស្វីស សហគមន៍អឺរ៉ុប ធនាគារ​អភិវឌ្ឍន៍ស៊ី និងធនាគារ​ពិភព​លោក ។ កិច្ចប្រជុំនេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ និងពិភាក្សា រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល តំណាង​ដៃ​គូអភិវឌ្ឍន៍ និង​អង្គការ UNDP ដើម្បី​ផ្តល់​ធាតុ​ចូល​បន្ថែម លើ​សេចក្តីព្រាង​ឯកសារ​កម្មវិធី​ប្រចាំ​ប្រទេស ឆ្នាំ ២០១៩ -២០២៣ ។   ...(អានបន្ត)

               



​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹក​នាំ​ការងារ​ថ្នាក់​ជាតិ​លើកទី ៥ នៃ​កម្មវិធី​ការ​អភិវឌ្ឍសេដ្ឋកិច្ច​មូលដ្ឋាន-ដំណាក់​កាលទី ៣ (Regional Economic Development Program Phase III - RED III)  

នាថ្ងៃព្រហស្បតិ៍ ២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ទីរួម​ខេត្ត​សៀមរាប ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី អគ្គ​លេខា​ធិការ​គណៈកម្មា​ធិការនីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹក​នាំ​ការងារ​ថ្នាក់​ជាតិ បាន​ដឹក​នាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹក​នាំ​ការងារ​ថ្នាក់​ជាតិ​លើកទី ៥ នៃ​កម្មវិធី​ការ​អភិវឌ្ឍសេដ្ឋកិច្ច​មូលដ្ឋាន-ដំណាក់​កាលទី ៣


(Regional Economic Development Program Phase III - RED III) និង​ការ​ប្រកាស​ឱ្យ​ដំណើរ​ការ​កម្មវិធី RED IV។ កិច្ចប្រជុំ​នេះ មានការ​ចូល​រួម​ពី​សំណាក់​លោក​ជំទាវ ឯកឧត្តម លោក លោកស្រី តំណាង​ពី​ក្រសួង-សា្ថប័ន​ពាក់​ព័ន្ធ​ចំនួន ៨, តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប, ខេត្ត​បន្ទាយ​មានជ័យ, ខេត្ត​ឧត្តរ​មានជ័យ, តំណាង​សា្ថនទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា, តំណាង​ទី​ភា្នក់​ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ និងកិច្ច​សហប្រតិបត្តិការ, តំណាង​ទីភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​មន្រ្តី​កម្មវិធី RED សរុប​ប្រមាណ ១០០ រូប ។   ...(អានបន្ត)

               



អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋឆែក  

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹង​​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ត្រី​ប្រតិភូអម​នាយករដ្ឋ​មន្ត្រី និង​ជាអគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​


ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MAREK LIBŘICKÝ ឯកអគ្គរដ្ឋ​ទូតសាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា ។ ក្នុងឱកាសនេះដែរ ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​ឆែក សម្រាប់​កម្ពុជា ឆ្នាំ ២០១៨-២០២៣ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ រវាង​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា តំណាង​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ឆែក តំណាង​ឱ្យ​រដ្ឋាភិបាលសាធារណរដ្ឋ​ឆែក ។ គោល​ដៅ​ចម្បង​នៃ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេ្វភាគីសម្រាប់​រយៈពេល ៦ ឆ្នាំ នេះ គឺ​ដើម្បី​ផ្តល់​ការ​គាំទ្រ​លើ​វិស័យ​ចំនួន ៣ គឺ ១) វិស័យសុខាភិបាល២) វិស័យ​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង ៣) វិស័យ​ទឹកសា្អត និង​អនាម័យ ដែល​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ហិរញ្ញប្បទាន​ដែល​គ្រោង​នឹង​ផ្តល់​ដោយ​ភាគី​ឆែកក្នុង​ក្រប​ខ័ណ្ឌនៃ​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​មាន​ប្រមាណ ១,៥ លាន​ដុលា្លរ​អាមេរិក ក្នុង​មួយ​ឆ្នាំ និង​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​សម្រាប់ឆ្នាំ​បន្តបន្ទាប់ ។   ...(អានបន្ត)

               



កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(Investing In Infrastructure - 3i)  

រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលីបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ

គ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i)។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក និងលោកស្រី Ruth Stewart អនុប្រធានបេសកកម្មនៃ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិអូស្ត្រាលី និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី បច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី។   ...(អានបន្ត)

               



កិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុន  

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំពិគ្រោះ 


យោបល់កម្រិតនយោបាយ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន (ODA Policy Dialogue) ក្រោមកិច្ចដឹកនាំរបស់ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក។ ភាគីមិត្តដឹកនាំដោយឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយគណៈប្រតិភូមកពីទីស្នាក់ការកណ្ដាល ដែលរួមមាន តំណាងក្រសួងការបរទេស, តំណាងក្រសួងហិរញ្ញវត្ថុ, តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំងមន្រ្តីស្ថានទូតជប៉ុននិងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។   ...(អានបន្ត)

               



សិក្ខាសាលាស្តីពីការកំណត់យុទ្ធសាស្ត្រអាទិភាពក្របខ័ណ្ឌហិរញ្ញប្បទានសហ ប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩-២០២៣  

នារសៀលថ្ងៃអង្គារ៍ ១៥ រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការកំណត់យុទ្ធសាស្ត្រអាទិភាព ក្នុងការរៀបចំឯកសារក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ

ឆ្នាំ ២០១៩-២០២៣ (United Nation Development Assistance- UNDAF )។ អង្គសិក្ខាសាលាត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) រួមជាមួយលោកជំទាវ Claire Van der Vaeren ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ អង្គសិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីបច្ចេកទេស តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាលកម្ពុជា មានចំនួន ២៤ ក្រសួង/ស្ថាប័ន ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាទាំងអស់ ដៃគូអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគី អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ ផងដែរ។   ...(អានបន្ត)

               



កិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយលើកទី ៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ  

នារសៀលថ្ងៃ ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយលើកទី ៣ រវាងរាជរដ្ឋាភិបាលកម្ពុជា

 

និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ ភាគីមិត្តដឹកនាំដោយឯកឧត្តម Jeong Jin-kyu អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃក្រសួងការបរទេសកូរ៉េ អមដោយសមាជិកអញ្ជើញមកពីទីស្នាក់ការកណ្តាល រួមមានតំណាងក្រសួងយុទ្ធសាស្ត្រនិងហរិញ្ញវត្ថុ តំណាងមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់កូរ៉េ (EDCF) និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ។ រីឯភាគីកម្ពុជារួមមាន ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញតំណាងឱ្យក្រសួងនិងស្ថាប័ន ១៨ របស់រាជរដ្ឋាភិបាល សរុបទាំងអស់ចំនួន ៦០ រូប ។ កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្រារព្ធខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ ។   ...(អានបន្ត)

               



ពិ​ធី​ចុះហត្ថលេខា​រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ លើ​កិច្ច​ព្រមព្រៀងស្តី​ពីកិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ និងកិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ឆ្នាំ ២០១៧-២០១៨  

នាព្រឹកថៃ្ងច័ន្ទ ទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល ទីស្តីការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​រៀប​ចំពិ​ធី​ចុះហត្ថលេខា​រវាង ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់​ប្រចាំ​កម្ពុជា តំណាង​ឳ្យរដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ លើ​កិច្ច​ព្រមព្រៀងស្តី​ពី

 

កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ និងកិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ឆ្នាំ ២០១៧-២០១៨ ដោយមាន​វត្តមាន ឯកឧត្តម លោកជំទាវ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ អគ្គនាយក លោក លោកស្រី​ជា​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ តំណាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ស្ថាន​ទូត​អាល្លឺម៉ង់ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ។ កិច្ច​ព្រមព្រៀងទាំង ២ មាន​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ៣៦,៨០ លានអឺរ៉ូ (សមមូល​នឹង ៤០,៥០ លាន​ដុល្លារ​អាមេរិក) សម្រាប់ឆ្នាំ ២០១៧-២០១៨ ។ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ ឆ្នាំ ២០១៧-២០១៨ មាន​ហិរញ្ញប្បទាន​ចំនួន ១៦ លានអឺរ៉ូ និង​​ កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ឆ្នាំ ២០១៧-២០១៨ មាន​ហិរញ្ញប្បទាន​ចំនួន ២០,៨០ លានអឺរ៉ូ ។   ...(អានបន្ត)

               



កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស ស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ឆ្នាំ ២០១៨-២០២១  

នាថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) មានរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស ស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ឆ្នាំ ២០១៨-២០២១ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ (Swiss Mekong Region Cooperation Strategy 2018-2021) ។

 

 

 

ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងមន្ត្រីបច្ចេកទេសជាតំណាងមកពីក្រសួង/ស្ថាប័នចំនួន ១៤ ដែលមានកិច្ចសហប្រតិបត្តិការជាមួយស្វីស ។ រីឯគណៈប្រតិភូសហព័ន្ធស្វីស ដឹកនាំដោយលោកស្រី Rehel Boesch ប្រធានទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងមន្ត្រីបច្ចេកទេសតាមផ្នែកនីមួយៗនៃទីភ្នាក់ងារ SDC ។ គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺផ្តោតការពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជាឆ្នាំ ២០១៨-២០២១ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ ដែលបានរៀបចំឡើងដើម្បីបំពេញបន្ថែមលើយុទ្ធសាស្ត្រដំណាក់កាលទី ១ ឆ្នាំ ២០១៣-២០១៧ ។  ...(អានបន្ត)

               



កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់  

នាថ្ងៃទី ០៤-០៥ ខែ មេសា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) មានរៀបចំកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ

 

 

 

អគ្គនាយក និងមន្ត្រីបច្ចេកទេសជាតំណាងមកពីក្រសួង/ស្ថាប័នចំនួន ១៨ ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ ។រីឯគណៈប្រតិភូអាល្លឺម៉ង់ដឹកនាំដោយលោក Klaus Supp ប្រធានទទួលកិច្ចការតំបន់ចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ អមដោយឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងមន្ត្រីជំនាញ ។ គោលដៅចម្បងនៃកិច្ចចរចាលើកនេះ គឺផ្តោតសំខាន់លើការពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការកំណត់ទិសដៅសម្រាប់បណ្តាឆ្នាំខាងមុខ ។  ...(អានបន្ត)

               



រៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i)  

នារសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិ សម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការជាមួយ ស្ថានទូតអូស្ត្រាលី បាន រៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ (Investing In Infrastructure - 3i) កិច្ចប្រជុំ នេះដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា

 

 

 

និងអភិវឌ្ឍន៍កម្ពុជា​ និង លោកស្រី Ruth Stewart អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិអូស្ត្រាលី និងមានការចូលរួមពីឯកឧតម្តរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី ។  ...(អានបន្ត)

               



កិច្ចប្រជុំប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំ កម្ពុជាដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ ២០១៦នៃការអនុវត្ត ក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ ២០១៦-២០១៨ (UNDAF 2016-2018) និងកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ ២០១៧ ។  

នាព្រឹកថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៧ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាកម្ពុជា (គ.ជ.នា/ក.អ.ក) សហការជាមួយការិយាល័យសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ ២០១៦ នៃការអនុវត្តក្របខ័ណ្ឌ  

 

ហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ ២០១៦-២០១៨ (UNDAF 2016-2018) និងកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ ២០១៧ ។កិច្ចប្រជុំនេះ ត្រូវបានដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Claire Van der Vaeren ប្រធានអ្នកសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ អគ្គនាយក និងមន្រ្តីបច្ចេកទេស ដែលជាតំណាងមកពីក្រសួង/ស្ថាប័នចំនួន ២៦ ។  ...(អានបន្ត)

               



កិច្ចប្រជុំប្រចាំឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការ UNFPA ស្តីពី វឌ្ឍនភាពនៃការអនុវត្ត <<ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ ២០១៦-២០១៨>>  

នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) សហការជាមួយ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការ UNFPA ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ផែនការសកម្មភាពកម្មវិធី អភិវឌ្ឍន៍ប្រចាំប្រទេស

 

 ឆ្នាំ ២០១៦-២០១៨ (CPAP 2016-2018)។ កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយ ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និង លោកជំទាវ Ms. Catherine Breen Kamkong ប្រធានស្តីទីអង្គការ UNFPA ប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះក៍មានការចូលរួមពីលោកជំទាវ ឯកឧត្តម មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសតាមបណ្តាក្រសួង/ ស្ថាប័នរាជរដ្ឋាភិបាល រួមទាំងបុគ្គលិកជាន់ខ្ពស់ ទីប្រឹក្សា ជំនាញការនៃអង្គការ UNFPA ប្រចាំកម្ពុជាផងដែរ ។ ...(អានបន្ត)

               



ការជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណះប្រតិភូ នៃក្រសួងការបរទេសស៊ុយអ៊ែត  

នាថ្ងៃព្រហស្បតិ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគូរសម និងពិភាក្សាការងារជាមួយលោកជំទាវ Ulrika Modéer រដ្ឋលេខាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រសួងការបរទេសស៊ុយអ៊ែត

 

 

 

និងលោកជំទាវ Maria Sargren ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំព្រះរាជាណាចក្រកម្ពុជា។ គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា-ស៊ុយអ៊ែត និងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ស៊ុយអ៊ែត នាពេលអនាគត។ ...(អានបន្ត)

               



សិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ សម្រាប់ឆ្នាំ ២០១៨​ រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦  

នាព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នៅវិមានរដ្ឋាភិបាល (ទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាស្តីពីការ ធ្វើ អង្កេត (Request Survey Workshop) សម្រាប់រៀបចំសំណើគម្រោងក្នុងក្រប ខ័ណ្ឌ ហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ ២០១៨ ។

 

 

 

សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងរបស់ ក្រសួងនិងស្ថាប័ន ពាក់ព័ន្ធ ។ ភាគីកូរ៉េដឹកនាំដោយលោកស្រី Baek Sook-hee ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា អមដោយមន្ត្រីជំនាញនៃទីភ្នាក់ងារ KOICA ។  ...(អានបន្ត)

               



សិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan's ODA Request Survey Workshop) សម្រាប់ឆ្នាំ ២០១៧  

នាព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានកិច្ចសហការជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន​ ​(JICA) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេត លើសំណើសុំហិ រញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan's ODA Request Survey Workshop) សម្រាប់ឆ្នាំ ២០១៧ ។

 

សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ។ ភាគីជប៉ុនដឹកនាំដោយឯកឧត្តម Takahisa TSUGAWA រដ្ឋមន្ត្រីនៃស្ថានទូតជប៉ុន និងលោក Itsu ADACHI ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា អមដោយមន្ត្រីជំនាញនៃស្ថានទូតជប៉ុន និងទីភ្នាក់ងារ JICA  ...(អានបន្ត)

               



កិច្ចប្រជុំពិគ្រោះយោប់លើរបាយការណ៍ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព
ឆ្នាំ ២០១៤-២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ វិមានរដ្ឋាភិបាល,
ថ្ងៃទី ២៨ ខែ មេសា​ ឆ្នាំ ២០១៦
 

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មេសា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍ ស្តីពីការត្រួតពិនិត្យ និង វាយ តម្លៃវឌ្ឍន; ភាព ប្រចាំឆ្នាំ ២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ច សហប្រតិ បត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ ។

ដោយមានវត្តមាន ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋល្ឋេខាធិការ អគ្គ នាយក លោក លោកស្រីជាប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ​​ តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជ រដ្ឋាភិបាល និងគណៈប្រតិភូសហភាពអឺរ៉ុប និងប្រទេស អឺរ៉ុប រួមមាន ឯកអគ្គរដ្ឋទូត ប្រធានស្ថានតំណាង ទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍សហភាពអឺរ៉ុប ឤល្លឺម៉ង់ ស៊ុយអែត ចក្រភពអង់គ្លេស បារាំង ស្វីស និងសាធារណៈរដ្ឋឆែក ព្រមទាំងមន្ត្រី ជំនាញនៃដៃគូអភិវឌ្ឍន៍អឺរ៉ុប បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំនេះ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើ ...(អានបន្ត)

(Download English Version)

               



ពិធីចុះហត្ថលេខារវាង រាជរដ្ឋាភិបាលកម្ពុជា    និងរដ្ឋាភិបាលសហរដ្ខអាមេរិកលើកិច្ច ព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់អនុវត្តកម្មវិធី <<កសិកម្ម និងបរិស្ថាន>> និង <<សុខភាពសាធារណៈ និងការអប់រំ>> វិមានរដ្ឋាភិបាល ភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦  

សេចក្តីថ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  គាត​ ឈន់  អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
...(អានបន្ត) (Download Speech in English)



កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងកម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ  


នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា) គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលី បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រង​ កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ   (Investing In Infrastructure - 3i)    កិច្ចប្រជុំនេះ ដឹកនាំរួមគ្នាដោយឯកឧត្តម   ឈៀង យ៉ាណារ៉ា   រដ្ឋមន្ត្រីប្រតិភូអម​​នាយករដ្ឋមន្ត្រី

និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក និង លោកស្រី Ruth Stewart អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុក កិច្ចសហប្រតិបត្តិការ អន្តរជាតិអូស្ត្រាលី ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងប្រធាននិងមន្ត្រីគ្រប់គ្រង កម្មវិធីបានចូលរួមក្នុង កិច្ចប្រជុំនេះ ។ អង្គប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈ ៤ គឺ ...(អានបន្ត)

               



កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីភាពជាដៃគូ និងសុខដុមនីយកម្ម វិមាន រដ្ឋាភិបាល ភ្នំពេញ, ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦  

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៣:០០ នាទី នៅវិមានរដ្ឋាភិបាល ទីស្តី
ការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានរៀប ចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពី ភាពជាដៃគូ និងសុខដុមនីយកម្ម (Partnership and Harmonization TWG) ក្រោមអធិបតីភាពឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា  
នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ។ កិច្ចប្រជុំនេះទទួលបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាង ក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល លេខាធិការដ្ឋាន និងមន្ត្រីបង្គោលរបស់ក្រុមការងារ បច្ចេកទេសចម្រុះទាំង ១៩ វិស័យ និងប្រធានស្ថាប័នតំណាងដៃ គូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ព្រមទាំងតំណាងសង្គម ស៊ីវិលប្រមាណ ៨០ រូប ។ កិច្ចប្រជុំនេះមានគោលដៅចម្បងដើម្បី ...(អានបន្ត)



កិច្ចប្រជុំពិនិត្យប្រចាំឆ្នាំរវាងរាជរដ្ខាភិបាលកម្ពុជានិងប្រព័ន្ធអង្គការសហប្រជាជាតិស្តីពី "ក្របខ័ណ្ខហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ ២០១១-២០១៥"  

នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋាភិបាល (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា) មានរៀបចំ កិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងឆ្នាំ ២០១៥ នៃការអនុវត្តក្របខ័ណ្ឌហិរញ្ញប្បទាន
សហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ ២០១១-២០១៥(UNDAF
 2011-2015)និងកំណត់សកម្មភាពឤទិភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០១៦ ។ កិច្ចប្រជុំ នេះត្រូវបានដឹកនាំរួមគ្នាដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Claire Van der Vaeren ប្រធានអ្នកសម្របសម្រួលនៃ ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ...(អានបន្ត)



ពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ
អាល្លឺម៉ង់ លើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកទេស ឆ្នាំ ២០១៥-២០១៦ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមពិសេស ពិភពលោកមួយគ្មានភាពអត់ឃ្លាន
 
 
នាព្រឹកថ្ងៃ ពុធទី ០៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា បានរៀបចំពិធីចុះហត្ថលេខា រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជានិងឯកឧត្តម
Joachim Baron  Von  Marschall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាតំណាងឱ្យរាជរដ្ឋាភិ បាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើកិច្ចព្រមព្រៀងស្តី
ពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុឆ្នាំ ២០១៥-២០១៦,   កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ
បច្ចេកទេសឆ្នាំ ២០១៥-២០១៦ និងកិច្ចព្រមព្រៀងស្តីពីកិច្ច
សហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមពិសេសស្តីពី "ពិភពលោកមួយគ្មានភាពអត់ឃ្លាន"។
...(អានបន្ត)



កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់កិច្ចអភិវឌ្ឍន៍ (UNDP) នៅទីក្រុងញូវយ៉ក នា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាថ្ងៃរំលឹកខួប
លើកទី៥០ នៃកំណើត UNDP
 

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទានិង
អភិវឌ្ឍ ន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ច
ប្រជុំថ្នាក់រដ្ឋមន្ត្រីដែលរៀបចំដោយអង្គការសហប្រជាជាតិសម្រាប់កិច្ចអភិវឌ្ឍន៍ (UNDP) នៅ
ទីក្រុងញូវយ៉ក, នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាថ្ងៃ រំលឹកខួបលើកទី ៥០ នៃកំណើត
UNDP។ 
គោលដៅចម្បងនៃកិច្ចប្រជុំគឺ....(អានបន្ត)